OFFICIAL LYRIC VIDEO : ប្រហុកផ្អក
ច្រៀងដោយ៖ ខេមរៈ
សិរីមន្ត
និពន្ធទំនុកច្រៀង និង Melody៖ ជួន សុជា
និពន្ធបទភ្លេង និង សម្រួលតន្រ្តី៖ សាន់ សុនដេន
Support us Subscribing our Channel: https://tinyurl.com/y2joo6bf
ប្រហុកផ្អក យើងហូបក្នុងបន្ទប់ជួល តែសុខស្រួល ទោះមិនសូវមានប្រាក់កាស
ដួងចិត្តទាំងពីរ សច្ចាស្មោះគ្នាដល់ចាស់ មិនប្រឺមិនផ្លាស់ លុះត្រាអល់ខ្យល់ដង្ហើម
អូនមានភ័ព្វ ប្រលងជាប់ជាតារា ស្បែកភ្លឺថ្លា មានការងារមួយថ្កុំថ្កើង បងត្រឹមសន្តិសុខ
ជួបមុខមិនហ៊ានល្អូកល្អើន ព្រោះខ្លាចគេឃើញ មហាជនមានការសង្ស័យ
រូបសម្រស់ របស់មនុស្សឡើងតាមដុល្លារ សេចក្តីស្នេហា ប្រេះឆាបន្ទោសនិស្ស័យ
ដូចជារឿងយើង ពេលនេះ គួរបន្ទោសលើអ្វី បន្ទោសលើបង ជុំរុញស្រីចូលប្រឡង
ផ្កាយលើមេឃ គេស្រែកថាពិបាកចាប់ តារារះលើដីស្រាប់ ខ្ញុំបែរជាចាប់មិនបាន
ឬមកពីមាសពេជ្រ លុយកាក់ផ្ទះវីឡាឡាន ឲ្រស្រស់ពុំផាន ភ្លេចក្លិនប្រហុកបន្ទប់ជួល

No comments:
Post a Comment